



ហេតុអ្វីត្រូវជ្រើសរើសយក
គ្រុបហ្វរគឺជាក្រុមហ៊ុនស្ថាបត្យកម្ម និងវិស្វកម្ម ដែលប្រមូលផ្តុំការងារសិក្សាគំរោងប្លង់ស្ថាបត្យកម្មនិងការងារសិក្សាស្រាវជ្រាវ ពីបច្ចេកវិជ្ជាក្នុងវិស័យស្ថាបត្យកម្មនិងសំណង់។គ្រុបហ្វរមានគោលដៅច្បាស់លាស់ និងសំខាន់របស់ខ្លួនគឺ ការពារសុវត្ថិភាពរបស់អ្នករស់នៅ និងអ្នកប្រើប្រាស់ ការពារសុខមាលភាពសង្គម និងវប្បធម៌ និងជំរុញបរិស្ថានល្អតាមរយះការបង្កើតគំរោងប្លង់ស្ថាបត្យកម្មថ្មី។នៅរាល់គ្រប់គំរោងការងារសាងសង់គ្រុបហ្វរតែងតែសិក្សាលំអិត និងស្វែងយល់ច្បាល់លាស់ពីលទ្ធភាព និងតំរូវការពិតប្រាកដរបស់អតិថិជនព្រមទាំងស្វែងយល់ពីលក្ខណៈសំខាន់នៃគំរោង និងបង្កើតជម្រើសរស់រវើកដើម្បីសន្សំតម្លៃសាងសង់ មុនពេលផ្តល់នូវដំណោះស្រាយដែលប្រកបដោយប្រសិទ្ធភាពនិងភាពច្នៃប្រឌិតទៅដល់រាល់គ្រប់បញ្ហាស្មុគស្មាញទាំងឡាយ។ដោយផ្តល់តំលៃដល់គំរោងការងារសាងសង់នីមួយៗលើសពីគ្រាន់តែជាអាគារមួយប៉ុន្តែគ្រុបហ្វរតែងតែសិក្សាបញ្ជូលគំរោងការងារសាងសង់ទាំងនោះជាមួយផ្នែកនៃតំបន់ជុំវិញនិងធ្វើរអោយតំបន់ក្រុងកាន់តែប្រសើរឡើងតាមរយះការបន្ថែមនូវភាពរស់រវើកទាក់ទាញ និងប្រកបដោយនិរន្តរភាព។
GROUP FOUR, is one of the leading Cambodian architecture and engineering firms with diversified services provided, total solution covering from architectural, interior, sustainable design to engineering.
GROUP FOUR envisions to be the responsible leader in the architecture and engineering market by creating design solutions that improve people's lives, protect our environment and benefit the society as a whole.
RESEARCH & INNOVATION embraces the responsibility for this goal by implementing sustainability in both delivery of all works and internal operations.
